តើអ្នកកំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែរឬទេ? ប្រសិនបើមែន អ្នកគួរតែដឹងថាជំងឺនេះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ដែលធ្វើឱ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺ របេង (Tuberculosis)។ ការយល់ដឹងពីរោគសញ្ញានៃជំងឺរបេងគឺសំខាន់ណាស់ ដើម្បីទទួលបានការពិនិត្យនិងព្យាបាលបានទាន់ពេលវេលា។
អ្នកជំងឺទឹកនោមផ្អែមគួរតែសង្ស័យថាខ្លួនអាចមានជំងឺរបេង នៅពេលដែលជួបប្រទះរោគសញ្ញាដូចខាងក្រោម៖
- អស់កម្លាំង ល្ហិតល្ហៃ និងបាត់បង់ចំណង់អាហារ។
- ក្អកមានស្លេស្ម រយៈពេលលើសពី ៣ ខែ។
- ក្តៅខ្លួនស្ទិញៗ ជាពិសេសនៅពេលរសៀល។
- ស្រកទម្ងន់ ដោយគ្មានមូលហេតុច្បាស់លាស់។
ប្រសិនបើអ្នកជាអ្នកជំងឺទឹកនោមផ្អែម ហើយមានរោគសញ្ញាណាមួយក្នុងចំណោមនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានទាន់ពេលវេលា។ ការបណ្តោយឱ្យយូរអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ៕