ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីរួមភេទដែលអ្នកមិនគួរធ្វើទើបស្បូនមិនកើតបញ្ហា។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នករួមភេទដោយមិនបានការពារឲ្យល្អ នឹងធ្វើឲ្យអ្នកងាយមានកូនដោយចៃដន្យ។ ប្រសិនជាអ្នកមិនចង់បានកូន ហើយតែងតែរំលូតចោល នោះស្បូនអ្នកមុននិងក្រោយ នឹងខ្ទេចជាមិនខានឡើយ។
- ក្រោយពេលដែលរួមភេទរួច ប្រសិនជាអ្នកមិនរក្សាអនាម័យខ្ពស់ នឹងធ្វើឲ្យមេរោគជាច្រើនចូលទៅតាមស្បូនរបស់អ្នក។ ជាហេតុដែលធ្វើឲ្យសុខភាពស្បូនអ្នកជួបនឹងគ្រោះថ្នាក់ធំណាស់។
- នៅពេលដែលអ្នករួមភេទក្នុងអាយុវ័យក្មេងពេក នឹងធ្វើឲ្យស្បូនអ្នកគ្រោះថ្នាក់បាន ព្រោះស្បូនមិនទាន់លូតលាស់គ្រប់ឡើយ។ ដូចនេះ បើអ្នកមិនចង់បំផ្លាញស្បូនផ្ទាល់ដៃ គួរតែប្រយ័ត្នពី៣ចំណុចនេះឲ្យបានខ្ពស់៕