តែគឺជាភេសជ្ជៈដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការជ្រើសរើសប្រភេទតែត្រឹមត្រូវអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយហានិភ័យនៃផលវិបាក។ តែដែលមិនមានជាតិស្ករគឺជាជម្រើសដ៏ល្អបំផុត។
ខាងក្រោមនេះជាប្រភេទតែ ៣ យ៉ាងដែលអ្នកជំងឺទឹកនោមផ្អែមអាចពិចារណារាប់បញ្ចូលក្នុងរបបអាហាររបស់ពួកគេ៖
១. តែផ្កាខាត់ណា
តែផ្កាខាត់ណាត្រូវបានគេស្គាល់ថាជួយបន្ធូរអារម្មណ៍និងធ្វើឱ្យគេងលក់ស្រួល។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម វាក៏មានអត្ថប្រយោជន៍ផងដែរ ព្រោះវាជួយកាត់បន្ថយភាពតានតឹង ដែលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាក៏អាចជួយកាត់បន្ថយផលវិបាកនៃជំងឺទឹកនោមផ្អែមផងដែរ។
២. តែខ្ញី
ខ្ញីត្រូវបានគេប្រើប្រាស់ជាយូរមកហើយដើម្បីជួយដល់ការរំលាយអាហារ។ សារធាតុសកម្ម gingerol នៅក្នុងខ្ញីអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងបង្កើនភាពប្រែប្រួលអាំងស៊ុយលីន។ ការផឹកតែខ្ញីក្តៅៗ អាចជួយកាត់បន្ថយការរលាកក្នុងខ្លួនផងដែរ។
៣. តែរមៀត
តែរមៀតមានផ្ទុកសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការសិក្សាមួយចំនួនបានបង្ហាញថា curcumin អាចជួយការពារនិងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបាន។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ សូមផឹកតែទាំងនេះដោយមិនបន្ថែមជាតិស្ករ ទឹកឃ្មុំ ឬទឹកដោះគោ។ ការរួមបញ្ចូលតែទាំងនេះក្នុងរបបអាហារដែលមានតុល្យភាពអាចជួយឱ្យអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមបានកាន់តែប្រសើរ។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតី ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលត្រឹមត្រូវ៕