រាជធានីភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក គូម៉ា បានមន្ទីរពេទ្យតេជោសន្តិភាព និងបានថ្លែអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានជួយព្យាបាលជំងឺម្ដាយរបស់លោក រួមទាំងអ្នកជំងឺផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។
យោងតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងមនោសញ្ចេតនា ស្រគត់ស្រគំមិនសូវនិយាយច្រើនលោក គូម៉ា
ថ្លែងថា «ខ្ញុំបាទនិងគ្រួសារសូមអរគុណខ្លាំងណាស់ដល់លោកគ្រូអ្នកគ្រូវេជ្ជបណ្ឌិត និងលោកគ្រូអ្នកគ្រូក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅមន្ទីរពេទ្យតេជោសន្តិភាពដែលបានព្យាបាលមើលថែអ្នកម្ដាយរបស់ខ្ញុំព្រមទាំងអ្នកជំងឺផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ និងសូមអរគុណបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលពួកគាត់បានធ្វើការយ៉ាងយកចិត្ត
ទុកដាក់បម្រើសេវាកម្មបានយ៉ាងល្អនិងទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះតារាចម្រៀងល្បីរូបនេះ បានថ្លែងថា «ខ្ញុំបាទក៏សូមជូនពរដល់លោកគ្រូអ្នកគ្រូវេជ្ជបណ្ឌិតនិងលោកគ្រូអ្នកគ្រូក្រុមគ្រូពេទ្យទាំងអស់ក៏ដូចជាបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលបម្រើការនៅមន្ទីរពេទ្យតេជោសន្តិភាពសូមឲ្យមានសុខភាពល្អជួបប្រទះតែសេចក្តីសុខសេចក្ដីចម្រើនជោគជ័យគ្រប់ភារកិច្ចការងារ»៕