ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញបញ្ចេញក្នុងមួយប្រភេទដែលមាននាទីផលិតអ័រម៉ូនជាច្រើន និងជួយសម្រួលដល់សកម្មភាពរបស់រាងកាយដូចជា របៀបដែលអ្នករំលាយជាតិខ្លាញ់ និងរបៀបដែលបេះដូងត្រូវលោតលឿន ឬយឺតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រូពេទ្យជាច្រើនប្រហែលជាណែនាំឲ្យធ្វើតេស្តដើម្បីវាយតម្លៃទៅលើក្រពេញទីរ៉ូអ៊ីតនេះបើសិនជាគាត់សង្ស័យថា ក្រពេញនេះធ្វើការច្រើនពេក ឬកង្វះការបញ្ចេញអ័រម៉ូនរបស់វា។ តេស្តសំខាន់ៗដែលគេអាចធ្វើដើម្បីវាយតម្លៃនោះមានដូចជា៖
- TSH៖ គឺជាការរាប់ចំនួនរបស់អ័រម៉ូន Thyroid-stimulating Hormone។ តេស្តមួយនេះត្រូវបានគេចាត់ទុកថាមានភាពសុក្រិតបំផុតក្នុងការវាយតម្លៃលើសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីត។
- T3 &T4៖ គឺគេរាប់ទៅលើភាពខុសៗគ្នានៃអ័រម៉ូនដែលក្រពេញទីរ៉ូអ៊ីតត្រូវបញ្ចេញក្នុងឈាម
- TSI៖ គឺជាការរាប់ចំនួនសារធាតុ Thyroid-stimulating Immunoglobulin(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- Antithyroid Antibody Test៖ គឺជាការរាប់ចំនួនអង់ទីគ័រ (សារធាតុសម្គាល់ក្នុងឈាម)៕