ជារៀងរាល់ថ្ងៃ មនុស្សពេញវ័យត្រូវការនោមចេញពីប្លោកនោមប្រហែល ១.៥លីត្រ។ ការថែរក្សាប្លោកនោមឲ្យមានសុខភាពល្អអាចជួយបង្ការការបង្ករោគ និងការនោមដោយមិនដឹងខ្លួនបាន។ បញ្ហាប្លោកនោមទាំងនេះក៏ងាយនឹងកើតមានជាញឹកញាប់ដែរនៅពេលដែលមនុស្សយើងអាយុកាន់តែច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីការពារប្លោកនោមកាន់តែមានសុខភាពល្អ យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖
- ចូរញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកធម្មតា។ មនុស្សភាគច្រើនគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៦ ទៅ៨កែវក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- ឈប់ជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
- ហាត់ប្រាណជាទៀងទាត់
- ចូរចៀសវាងការទប់នោមបើសិនជាអាចធ្វើទៅបាន
- ចូរនោមឲ្យអស់ៗពេលទៅនោមម្តងៗ
- ចូរនោមចេញក្រោយពីរួមភេទរួច ដើម្បីបញ្ចេញបាក់តេរីទាំងឡាយដែលចូលតាមបង្ហួរនោមក្នុងពេលកំពុងតែរួមភេទ៕