ជំងឺភ្នែកទាក់ទងនឹងការចាស់ទៅតាមអាយុឈ្មោះថា Macular Degneration គឺជាមូលហេតុដែលនាំឲ្យមនុស្សចាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅខ្វាក់ភ្នែក។ ជំងឺនេះទៅបំផ្លាញ Macular ដែលជាចំណុចតូចមួយនៅក្បែចំណុចកណ្តាលរបស់រ៉េទីនណា ដែលជាតំបន់ចំបាច់ដើម្បីភ្នែកមើលឃើញច្បាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាអាចរំខានបានជាមួយនឹងសកម្មភាពប្រចាំថ្ងៃដូចជា ការបើកបរ អានអក្សរ សរសេរអក្សរ ចម្អិនអាហាឬ ឬការមើលមុខគ្នា។
នៅពេលមនុស្សយើងអាយុកាន់តែច្រើន គឺជាកត្តាដ៏ធំបំផុតនៃជំងឺភ្នែក Macular Degeneration នេះ ដែលជាធម្មតាវាមិនកើតឡើងមុនអាយុ ៦០ឆ្នាំឡើង។ យ៉ាងណាមិញ កត្តាផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺនេះមានដូចជា៖
- ជក់បារី៖ ការស្រាវជ្រាវបានបង្ហាញថា ការជក់បារីអាចធ្វើឲ្យប្រឈមជំងឺ Macular Degeneration រហូតដល់ទ្វេរដងឯណោះ
- ជាតិសាសន៍៖ ជំងឺ Macular Degeneration ច្រើនតែកើតមានជាញឹកញាប់លើមនុស្សស្បែកស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រវត្តិគ្រួសារ៖ អ្នកដែលមានគ្រួសារធ្លាប់មានប្រវតិ្តកើតជំងឺ Macular Degeneration គឺជាមនុស្សដែលប្រឈមកាន់តែខ្ពស់នឹងជំងឺនេះដែរ៕