ជំងឺរលាកថ្លើមប្រភេទសេ (Hepatitis C) គឺជាជំងឺដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ រោគសញ្ញាអាចប្រែប្រួលអាស្រ័យលើកម្រិតនៃការរលាកនិងស្ថានភាពថ្លើមរបស់អ្នកជំងឺ (ថ្លើមទន់ រឹង ឬក្រិន)។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
រោគសញ្ញាមួយចំនួនរួមមាន៖
- អស់កម្លាំង និងចុះខ្សោយកម្លាំង ដោយគ្មានមូលហេតុច្បាស់លាស់។
- ឡើងលឿងភ្នែក និងស្បែក។
- រោគសញ្ញាស្រដៀងនឹងផ្តាសាយធំ។
- ហើមជើង។
ចំណុចសំខាន់ដែលត្រូវដឹង៖
ជាង ៨០% នៃអ្នកជំងឺរលាកថ្លើមប្រភេទសេ គឺមិនមានរោគសញ្ញាច្បាស់លាស់នោះទេ។ ដូច្នេះដើម្បីកំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវ មានតែការ ពិនិត្យឈាម ដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ (Anticorp HCV) និងរាប់មេរោគ (PCR HCV) ប៉ុណ្ណោះដែលអាចដឹងបាន៕