កាលណាកង្វះការផ្គត់ផ្គង់ទឹកប្រើប្រាស់អាចជាដើមហេតុនាំឲ្យមានភ្លើងឆេះព្រៃ និងហុយដីច្រើន ដែលវាអាចនាំឲ្យប្រឈមកាន់តែខ្ពស់នឹងការមានកំទិចកំទីរតូចៗអណ្តែតក្នុងបរិយាកាសដែលយើងរស់នៅបាន។ រឿងនេះក៏អាចធ្វើឲ្យររលាកដល់ផ្លូវដង្ហើម ទងសួត និងសួត ហើយវាក៏ធ្វើឲ្យអ្នកដែលមានបញ្ហាផ្លូវដង្ហើមស្រាប់កាន់តែធ្ងន់ធ្ងរ និងប្រឈមការបង្ករោគនៅផ្លូវដង្ហើមទៀតដូចជា រលាកទងសួត និងជំងឺរលាកសួតតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ផលវិបាកធ្ងន់ធ្ងរផ្សេងៗទៀតនៃការរស់នៅក្នុងរដូវកង្វះការផ្គត់ផ្គង់ទឹក ឬមិនមានភ្លៀងរយៈពេលយូរមានដូចជា៖
- ខូចខាតដល់គុណភាព និងបរិមាណទឹកដែលអ្នកត្រូវការប្រើប្រាស់
- ខ្យល់បរិយាកាសមិនល្អ
- បន្ថយគុណភាពរបស់អាហារ និងជីវជាតិ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្កើនការមានជំងឺផ្សេងៗក្នុងរាងកាយ៕