មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ៖ តើជំងឺមហារីកសុដន់មានរោគសញ្ញាដូចម្តេច?
រោគសញ្ញានៃជំងឺមហារីកសុដន់
១. ការប្រែប្រួលទំហំ និងរាងសុដន់។
២. ការឈឺចាប់នៅសុដន់។
៣. ស្បែកសុដន់ប្រែប្រួល (ក្រហម ហើម ឬមានរាងដូចសំបកក្រូច)។
៤. ការចេញឈាម ឬទឹករងៃពីក្បាលសុដន់។
៥. ការមានដុំស្អិតនៅក្នុងសុដន់។
៦. ក្បាលសុដន់លឹបចូលក្នុង។
៧. ការហើមនៃកូនកណ្តុរក្រោមក្លៀក។
អ្វីដែលត្រូវធ្វើប្រសិនបើមានរោគសញ្ញា៖
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមណាត់ជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕