សណ្ដែកបារាំង ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើអ្នកញ៉ាំវាជាប្រចាំ ។ អត្ថប្រយោជន៍សំខាន់ៗមានដូចជា ៖
ជួយសម្រួលដល់ការរំលាយអាហារ: សណ្ដែកបារាំង មានជាតិសរសៃ (fiber) ច្រើនដែលជួយជំរុញចលនាពោះវៀន និងការពារបញ្ហាទល់លាមក។
សម្បូរវីតាមីន និងសារធាតុរ៉ែ: វាផ្ទុកវីតាមីន A, C, និង K ព្រមទាំងសារធាតុ Folate និងប៉ូតាស្យូម ដែលជួយដល់ការលូតលាស់របស់ឆ្អឹង ការកកឈាម និងការពារជំងឺផ្សេងៗ ។
ជួយគ្រប់គ្រងទម្ងន់: សណ្ដែកបារាំងមានកាឡូរីទាប និងជាតិសរសៃខ្ពស់ ធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយជួយកាត់បន្ថយចំណង់អាហារចង់ញ៉ាំច្រើន ។
ល្អសម្រាប់សុខភាពបេះដូង: ជាតិសរសៃ និងប៉ូតាស្យូមក្នុងសណ្ដែកបារាំងជួយបន្ថយកូលេស្តេរ៉ុល និងសម្ពាធឈាម ដែលជាកត្តាជួយការពារជំងឺបេះដូង។
របៀបញ៉ាំ: អ្នកអាចយកសណ្ដែកបារាំងមកចម្អិនដោយវិធីផ្សេងៗដូចជា ស្ងោរ ឆា ឬក៏លាយជាមួយសាឡាដជាដើម។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកគួរចម្អិនវាកុំឲ្យឆ្អិនពេក ព្រោះអាចបាត់បង់សារធាតុចិញ្ចឹមមួយចំនួន ៕