ខេត្តពោធិ៍សាត់៖ បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ១រូប កើតជំងឺគ្រុនឈាម ដោយប្រឡងបណ្ដើរគ្រូពេទ្យសង្គ្រោះបណ្ដើរ ក្នុងបន្ទប់ប្រឡង នៅខេត្តតាកែវ។
យោងតាមការចុះផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឱ្យដឹងថានៅខេត្តតាកែវ ក្នុងមណ្ឌលវិទ្យាល័យជាស៊ីមតាកែវជើង
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានករណីបេក្ខជន ឯល លីនណា ភេទ ស្រី លេខតុ ៥២៦ បន្ទប់លេខ ២២ នៅមណ្ឌលវិទ្យាល័យជាស៊ីមតាកែវជើង ដែលត្រូវអង្គុយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងបន្ទប់ ១ តែម្នាក់ឯង មានជំងឺគ្រុនឈាមចំថ្ងៃប្រឡង មានអាការៈវិលមុខ មិនអាចប្រឡងបាន។
ប្រធានមណ្ឌលបានអនុញ្ញាតឲ្យគ្រូពេទ្យចូលព្យាបាល និងឲ្យសម្រាកក្នុងបន្ទប់ប្រឡងតែម្ដង។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕