អង្ករសម្រូបគឺជាពូជស្រូវថ្មីដែលមានពណ៌ស្វាយចាស់ ឬខ្មៅ ហើយវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។
- សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម: អង្ករសម្រូបមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងអង្ករធម្មតា។ សារធាតុទាំងនេះជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន។
- ការពារជំងឺរ៉ាំរ៉ៃ: វាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា Beta-carotene, វីតាមីន E, វីតាមីន B1, Omega-3, ស័ង្កសី និង ជាតិដែក។ សារធាតុទាំងនេះជួយបំប៉នរាងកាយ, ពង្រឹងសរសៃប្រសាទ និងការពារជំងឺដូចជា ជំងឺបេះដូង, លើសឈាម, ទឹកនោមផ្អែម និង ជំងឺវង្វេង។
- កាត់បន្ថយជាតិខ្លាញ់ និងគ្រប់គ្រងទម្ងន់: អង្ករសម្រូបមាន ជាតិសរសៃអាហារខ្ពស់ ដែលជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ុលក្នុងឈាម។ ជាតិសរសៃក៏ជួយឱ្យអ្នកឆ្អែតបានយូរ ដែលល្អសម្រាប់ការគ្រប់គ្រងទម្ងន់ និងជួយសម្រួលដល់ការបន្ទោរបង់។
អង្ករសម្រូបមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់, ទន់ និងងាយស្រួលទំពារទៀតផង។ ការបន្ថែមអង្ករប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាជំហានដ៏ល្អមួយដើម្បីថែរក្សាសុខភាពរបស់អ្នក៕