ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការលើកសំណាងរបស់ឆ្នាំដែលឆុងទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំកុរ
អ្នកដែលកើតឆ្នាំកុរនេះ លាភក្នុងឆ្នាំនេះមានលក្ខណៈមិននឹងនរឡើយ ព្រោះជាន់ឆ្នាំ។ ដូចនេះ អ្នកគួរតែបំពេញការងារដោយម៉ត់ចត់ ហើយធ្វើបុណ្យឲ្យបានច្រើន។ ជាពិសេស អ្នកគួរតែចូលរួមពិធីមង្គលការ និងជប់លៀនឲ្យបានច្រើន ទើបអាចលើកសំណាងរបស់អ្នក។ ម្យ៉ាងទៀត អ្នកក៏គួរតែប្រយ័ត្នពីសុវត្ថិភាព និងសុខភាពរបស់អ្នក។
ឆ្នាំវក
អ្នកនឹងអាចឆុងនឹងឆ្នាំកុរក្នុងឆ្នាំថ្មីនេះ ដោយអាចធ្វើឲ្យទំនាក់ទំនងអ្នកធ្លាក់ចុះបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលសហការជាមួយអ្នកដទៃ ថែមទាំងគួរតែប្រយ័ត្នពីសុខភាពរបស់អ្នក។ ជាពិសេស អ្នកក៏គួរតែប្រយ័ត្នពីពាក្យសម្តីរបស់អ្នក មិនគួរនិយាយផ្តេសផ្តាស ឬនិយាយដើមអ្នកដទៃឡើយ ទើបមិនមានបញ្ហាកើតឡើង។
ឆ្នាំខាល
ឆ្នាំខាលអាចនឹងឆុងឆ្នាំកុរក្នុងឆ្នាំ២០១៩នេះ ដោយអាចជួបនឹងឧបសគ្គច្រើន។ ដូចនេះ អ្នកគួរតែចូលរួមកម្មវិធីមង្គល ឬជប់លៀនឲ្យបានច្រើន ទើបអាចកាត់បន្ថយសំណាងអាក្រក់របស់អ្នកចេញបាន។ ជាពិសេស អ្នកគួរតែផ្លាស់ប្តូររបៀបក្នុងការរស់នៅរបស់អ្នកផងដែរ។
ឆ្នាំម្សាញ់
ក្នុងឆ្នាំកុរនេះ អ្នកអាចនឹងជួបរឿងច្រើនក្នុងការងារ ដោយគួរតែប្រយ័ត្ន ហើយប្រើចិត្តល្អដើម្បីរស់នៅពេញមួយឆ្នាំថ្មីនេះ។ ជាពិសេស ពេលដែលអ្នកធ្វើដំណើរតាមផ្លូវក៏គួរតែប្រយ័ត្នដែរ ទើបមិនធ្វើឲ្យអ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)