ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹក បានបន្តសម្រាកព្យាបាល និងប្រឹក្សាផ្លូវចិត្ត ក្នុងតំបន់សមរភូមិ។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្តជួយព្យាបាល វះកាត់ និងប្រឹក្សាផ្លូវចិត្ត ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ១៦ មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥៕
គួរបញ្ជាក់ជូនថាសង្គ្រាមថៃឈ្លានពានទឹកដីកម្ពុជាបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនស្លូតត្រង់ខ្មែរ បាននាំឲ្យកើតមានការបែកបាក់ក្រុមគ្រួសារ និង អាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជនក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល៕