ដើម្បីឱ្យជីវិតផ្លូវភេទកាន់តែមានភាពរីករាយ មានសេចក្តីសុខ និងស្នេហាផ្អែមល្ហែមយូរអង្វែង គូស្នេហ៍អាចអនុវត្តន៍នូវតិចនិកសំខាន់ៗ ៣ យ៉ាងដូចខាងក្រោម៖
១. ការប្រើប្រាស់ស្រោមអនាម័យ
ស្រោមអនាម័យ មានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់ការពារការមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគប៉ុណ្ណោះទេ តែវាក៏អាចជួយបង្កើនភាពរីករាយដល់ស្ត្រីផងដែរ។
- បង្កើនភាពរំអិល៖ ស្រោមអនាម័យល្អមានជាតិរំអិល ដែលជួយសម្រួលដល់ការជ្រៀតចូលបានកាន់តែល្អ។
- ពន្យារការចេញទឹកកាម៖ ស្រោមអនាម័យអាចកាត់បន្ថយអារម្មណ៍សុខស្រួលខ្លាំងពេករបស់បុរស ដែលអាចជួយដល់បុរសដែលមានបញ្ហាឆាប់ចេញទឹកកាម អាចប្រយុទ្ធបានយូរជាងធម្មតា។
២. ផ្តោតលើការបង្កើនកម្តៅតណ្ហា (Foreplay)
ការចំណាយពេលលើការ ថើប និងការស្ទាបអង្អែល គឺជារឿងសំខាន់ណាស់។ ការធ្វើដូច្នេះមិនត្រឹមតែបង្កើតអារម្មណ៍ល្អប៉ុណ្ណោះទេ តែថែមទាំងបង្កើនឱកាសនៃការឡើងដល់ចំណុចកំពូលសម្រាប់ដៃគូផងដែរ។
- ការដុតកម្តៅតណ្ហាយូរ អាចធ្វើឱ្យការរួមភេទទាំងមូលមានអារម្មណ៍ពេញលេញ ទោះបីជាការជ្រៀតចូល និងការបញ្ចេញទឹកកាមកើតឡើងក្នុងរយៈពេលខ្លីក៏ដោយ។
៣. ដូរក្បាច់ ឬសម្រាកនៅពេលមានអារម្មណ៍ថាជិតចេញទឹកកាម
សម្រាប់បុរសដែលចង់ប្រយុទ្ធបានយូរ អ្នកអាចអនុវត្តន៍តិចនិក “ឈប់និងបន្តឡើងវិញ” (Stop and Start Technique) នៅពេលដែលអារម្មណ៍នៃការឈានដល់ចំណុចកំពូល ឬការបញ្ចេញទឹកកាមជិតមកដល់។
- សម្រាកឬដកចេញសិន៖ ពេលមានអារម្មណ៍ថាជិតចេញទឹកកាម សូមដកលិង្គចេញ ឬបញ្ឈប់ចលនាបណ្តោះអាសន្ន។
- ប្តូរក្បាច់៖ ការផ្លាស់ប្តូរក្បាច់ ឬដកលិង្គចេញសិន ហើយដាក់ចូលវិញ នឹងជួយឱ្យអ្នក បន្ថយអារម្មណ៍តានតឹង និងអាច បង្កើនអារម្មណ៍សប្បាយរីករាយដល់ដៃគូ របស់អ្នកវិញ។
ចំណាំ៖ ការទំនាក់ទំនងបើកចំហរវាងដៃគូ គឺជាគន្លឹះសំខាន់បំផុត ដើម្បីសម្រេចបាននូវភាពចុះសម្រុងនិងសេចក្តីសុខក្នុងជីវិតផ្លូវភេទ៕