ជំងឺស្អិតស្បូន (Intrauterine Adhesion) គឺជាជំងឺដែលភ្នាសស្បូនស្អិតជាប់គ្នា ដែលអាចបង្កឱ្យស្ត្រីជួបបញ្ហាដូចជាគ្មានកូន, មានរដូវមិនទៀងទាត់ និងឈាមរដូវតិចតួច។
កត្តាបង្កជំងឺ
យោងតាមមន្ទីរពេទ្យកាល់ម៉ែត មូលហេតុចម្បងដែលបង្កឱ្យមានជំងឺនេះរួមមាន៖
- ការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)។
- ការរំលូតកូនញឹកញាប់។
- ការរលាកអាងត្រគាក (Pelvic inflammatory disease)។
រោគសញ្ញាសំខាន់ៗ
- ការប្រែប្រួលរដូវ:
- មានរដូវតិចតួច: ប្រសិនបើភ្នាសស្បូនស្អិតជាប់គ្នាមួយផ្នែក។
- ពុំមានរដូវទាល់តែសោះ: ប្រសិនបើភ្នាសស្បូនស្អិតជាប់គ្នាទាំងស្រុង។
- បញ្ហាបន្តពូជ:
- ការរលូតកូនញឹកញាប់ នៅត្រីមាសទី១នៃការមានផ្ទៃពោះ។
- ពិបាកមានកូន ឬគ្មានកូន។
- រោគសញ្ញាផ្សេងទៀត:
- ឈឺអាងត្រគាករ៉ាំរ៉ៃ។
- មានប្រវត្តិរលាកដៃស្បូន។
- ធ្លាក់ស និងមានក្លិន ដោយសារការឆ្លងមេរោគ។
ចំណុចសម្គាល់
ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ៕