យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គឺជាស្ថានភាពដែលមុខងារតម្រងនោមថយចុះក្រោម ៣០មីលីលីត្រក្នុងមួយនាទី។ ក្នុងករណីនេះ ការគ្រប់គ្រងរបបអាហារត្រឹមត្រូវ គឺមានសារៈសំខាន់បំផុតដើម្បីការពារផលវិបាកធ្ងន់ធ្ងរដូចជា សម្ពាធឈាមឡើងខ្ពស់, ហើមសួត និង បញ្ហាបេះដូង។
១. អាហារដែលត្រូវប្រុងប្រយ័ត្ន
- អំបិល (សូដ្យូម): មិនគួរញ៉ាំអំបិលលើសពី ៥ ក្រាម ក្នុងអាហារសរុបប្រចាំថ្ងៃ។ ត្រូវជៀសវាងអាហារប្រៃខ្លាំងដូចជា ប្រហុក, ផ្អក និង ឆៃប៉ូវ។
- ប៉ូតាស្យូម (Potassium): ការទទួលទានច្រើនអាចបង្កគ្រោះថ្នាក់ដល់បេះដូង។ ត្រូវជៀសវាងអាហារដែលមានប៉ូតាស្យូមខ្ពស់ដូចជា ចេក, ក្រូច, ផ្លែបឺរ, ផ្លែដូង និង ទឹកផ្លែឈើ។
- ខ្លាញ់: ត្រូវកាត់បន្ថយការទទួលទានខ្លាញ់ដែលមានប្រភពពីសត្វ។
- ផូស្វ័រ (Phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។
២. អាហារដែលគួរបរិភោគ
- ទឹកស្អាត: គួរផឹកក្នុងបរិមាណធម្មតា (១,៥ – ៣ លីត្រក្នុងមួយថ្ងៃ)។
- កាបូអ៊ីដ្រាត: អាចញ៉ាំបាយបានធម្មតា។
- បន្លែ: គួរញ៉ាំបន្លែដែលបានចម្អិនឆ្អិន។
- សាច់: អាចញ៉ាំសាច់ដូចជា ត្រី, មាន់ ឬ ទា ក្នុងកម្រិតសមល្មម។ ឧទាហរណ៍៖ អ្នកជំងឺទម្ងន់ ៥០ គីឡូក្រាម អាចញ៉ាំសាច់សរុបមិនលើសពី ១៥០ ក្រាម (មួយខាំកន្លះ) ក្នុងមួយថ្ងៃ។
ចំណាំ: ការប្រើប្រាស់ថ្នាំតែមួយមុខមិនគ្រប់គ្រាន់ទេ។ ការគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវអាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់បានយ៉ាងមានប្រសិទ្ធភាព៕