ការព្យាបាលជំងឺខ្លាញ់រុំថ្លើមចាប់ផ្តើមដំបូងដោយការកែប្រែទម្លាប់រស់នៅ និងរបបអាហារ។ គោលដៅសំខាន់គឺដើម្បីគ្រប់គ្រងទម្ងន់ និងកាត់បន្ថយការកកកុញជាតិខ្លាញ់នៅក្នុងថ្លើម។
១. របបអាហារ
អ្នកត្រូវកាត់បន្ថយការទទួលទានអាហារ និងភេសជ្ជៈមួយចំនួនដូចជា៖
- ខ្លាញ់សត្វ និងអាហារបំពង: កាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់។
- អាហារកែច្នៃ: ជៀសវាងអាហារសម្រន់ដែលមានម្សៅ និងជាតិស្ករខ្ពស់។
- ភេសជ្ជៈមានជាតិស្ករ: ដូចជាតែបៃតង, តែទឹកដោះគោពពុះ, ទឹកផ្លែឈើ និងទឹកដោះគោជូរប្រភេទខ្លះ។
- ទឹកផ្លែឈើ: គួរញ៉ាំផ្លែឈើស្រស់ៗវិញ ព្រោះទឹកផ្លែឈើគ្មានជាតិសរសៃ និងមានជាតិស្ករច្រើន។
២. ការហាត់ប្រាណ
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ៣-៥ ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល ៣០ នាទី ទៅ ១ ម៉ោង ក្នុងមួយថ្ងៃ។
- កម្រិតមធ្យម: អ្នកអាចនិយាយជាប្រយោគវែងៗបាន តែមិនអាចច្រៀងបានទេ។
- កម្រិតខ្ពស់: អ្នកមិនអាចនិយាយជាប្រយោគជាប់ៗគ្នាបានទេ។
៣. កាត់បន្ថយសកម្មភាពអសកម្ម
កំណត់ចំនួនម៉ោងដែលអ្នកចំណាយទៅលើសកម្មភាពអសកម្ម ដូចជាការអង្គុយលេងទូរស័ព្ទ, កុំព្យូទ័រ, Tablet ឬមើលទូរទស្សន៍។
ការអនុវត្តតាមគន្លឹះទាំងនេះអាចជួយឱ្យអ្នកព្យាបាល និងគ្រប់គ្រងជំងឺខ្លាញ់រុំថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតី ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលទាន់ពេលវេលា៕