ការផឹកទឹកដូងលាយជាមួយម្សៅ Matcha មិនត្រឹមតែជាភេសជ្ជៈដ៏ស្រស់ស្រាយប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដល់រាងកាយផងដែរ។
- ផ្តល់ថាមពលធម្មជាតិ និងយូរអង្វែង: Matcha មានផ្ទុក L-Theanine ដែលជួយបន្ថយការស្រូបយកជាតិកាហ្វេអ៊ីន។ ការលាយជាមួយទឹកដូងដែលមានជាតិស្ករធម្មជាតិ អាចជួយផ្តល់ថាមពលដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។
- សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម: Matcha មានសារធាតុ catechins ជាពិសេស EGCG ដែលត្រូវបានគេបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង និង ជំងឺលើសសម្ពាធឈាម។
- បន្ថែមសារធាតុរ៉ែ: ទឹកដូងមានជាតិ ប៉ូតាស្យូម ខ្ពស់ ដែលជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ និងការពារការរមួលក្រពើ ជាពិសេសគឺល្អសម្រាប់ផឹកបន្ទាប់ពីហាត់ប្រាណ។
- ល្អសម្រាប់ខួរក្បាល និងការផ្តោតអារម្មណ៍: L-Theanine នៅក្នុង Matcha អាចជួយឱ្យអ្នកមានអារម្មណ៍ ស្ងប់, ផ្តោតអារម្មណ៍ និងមិនសូវឆាប់ខឹង។
ការរួមបញ្ចូលគ្នារវាង Matcha និងទឹកដូង គឺជាជម្រើសដ៏ល្អសម្រាប់ភេសជ្ជៈដែលផ្តល់សុខភាព និងរសជាតិឆ្ងាញ់៕