ភាគច្រើននៃមនុស្សពេញវ័យ គឺជួបប្រទះអាការៈឈឺក្បាលយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ។ អាការៈឈឺក្បាលមានច្រើនប្រភេទណាស់ដូចជា ឈឺក្បាលប្រកាំង, ឈឺក្បាលផ្ទួនៗ និងអាការៈឈឺក្បាលដែលកើតឡើងដោយសារការតានតឹង, បញ្ហាទាក់ទងជាមួយការមើលឃើញ ឬប្រហោងឆ្អឹងច្រមុះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏ព្រោះតែអាការៈឈឺក្បាលអាចកើតឡើងភ្លាមៗគ្រប់ពេលមិនថាអ្នកកំពុងនៅទីណា ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័ស ៖

១. ការព្យាបាលដោយសីតុណ្ហភាព

ការងូតទឹកក្ដៅឧណ្ហៗជួយឱ្យសាច់ដុំបានធូរស្បើយ និងអាចបំបាត់អាការៈឈឺក្បាលបានយ៉ាងប្រសើរ។ ប៉ុន្តែអ្នកប្រហែលជាមិនអាចតែងមានពេលងូតទឹកឡើយ ក្នុងករណីនេះអ្នកអាចប្រើប្រាស់វិធីស្អំកម្ដៅក៏បាន។

២. ទទួលទានទឹក

ខ្សោះ ឬកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។ ប៉ុន្តែក៏គួរចាំក្នុងចិត្តផងដែរថា ការទទួលទានទឹកច្រើនលើសពេកអាចបណ្ដាលឱ្យកើតជំងឺ hyponatremia ជាស្ថានភាពមួយដែលសូដ្យូមក្នុងឈាមចុះទាបពេកបង្កជា អាការៈឈឺក្បាល, ចង្អោរចង់ក្អួត និងហើម។

៣. ទទួលទានទឹកខ្ញី

ខ្ញី មានប្រសិទ្ធិភាពខ្ពស់បំផុតជួយបំបាត់អាការៈឈឺក្បាលប្រកាំង។ ដូច្នេះដើម្បីបំបាត់អាការៈឈឺក្បាល អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកខ្ញីស្រស់ដោយការលាយខ្ញីម៉ដ្ឋ ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ឬក្ដៅឧណ្ហៗ ១ កែវ។

៤. សង្កត់ត្រង់ចំណុច Gates of Consciousness

Gates of Consciousness គឺជាចំណុចមួយគូដែលស្ថិតនៅក្នុងតំបន់ខូងរវាងសាច់ដុំកខ្សែឈរពីរនៅគលនៃឆ្អឹងលលាដ៍ក្បាលដូចក្នុងរូបភាពបានបង្ហាញ។ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើម្រាមដៃកណ្ដាល និងចង្អុលនៃដៃទាំងសងខាងសង្កត់យ៉ាងមាំលើផ្នែកទាំងសងខាងសម្រាប់រយៈពេល ១០ វិនាទី។ ក្រោយមក ១០ វិនាទី សឹមបន្ធូរដៃ ហើយអនុវត្តសារឡើងវិញម្ដងទៀត។ វិធីនេះជួយបំបាត់ភាពតឹងនៅនឹងក ក៏ដូចជាអាការៈឈឺក្បាលប្រកាំង។

៥. ត្រដុស ឬញីត្រង់ឆ្អឹងនៃកៀនកន្ទុយភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺប្រើម្រាមចង្អុលដៃ និងម្រាមដៃកណ្ដាលញី ឬត្រដុសថ្នមៗត្រង់ផ្នែកនេះទាំងសងខាងនៃភ្នែករហូលដល់មានអារម្មណ៍ធូរស្រាលពីអាការៈ៕