ខេត្តឧត្តរមានជ័យ៖ ក្នុងស្មារតីខ្មែរជួយខ្មែរ កងទ័ពអាវស បានបន្តពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ព និងជនភៀសសឹក ក្នុងសមរភូមិ ស្ថិតក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។
យោងតាមការចុះផ្សាយរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងនៅថ្ងៃទី២២ ខែសីហានេះ ថាកងទ័ពអាវសបន្តនៅជាមួយវីរកងទ័ព និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ
ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងមមារញឹកបំពេញសកម្មភាពពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ព និងប្រជាជននៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
««កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌»។ នេះជាការគូសបញ្ជាក់របស់ TYDA៕