ការគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់បំផុតសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ ការអនុវត្តតាមគន្លឹះខាងក្រោមនេះអាចជួយការពារកុំឱ្យជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរ។
ប្រភេទអាហារដែលគួរទទួលទាន
- កាបូអ៊ីដ្រាត: គួរទទួលទានមិនលើសពី ៦ ស្លាបព្រាបាយក្នុងមួយថ្ងៃ។ ជ្រើសរើសប្រភេទដូចជា អង្ករស, គុយទាវ, មីកែវ ឬ សៀងហៃ។ គួរ ជៀសវាងអង្ករសំរូប និងនំប៉័ង។
- ប្រូតេអ៊ីន:
- ដំណាក់កាលទី ១-៣: មិនគួរលើសពី ៧ ស្លាបព្រាបាយក្នុងមួយថ្ងៃ។ អាចញ៉ាំ ស៊ុតស, ត្រី, សាច់មាន់ ឬ សាច់ជ្រូកគ្មានខ្លាញ់។
- ដំណាក់កាលទី ៤-៥: មិនគួរលើសពី ៥ ស្លាបព្រាបាយក្នុងមួយថ្ងៃឡើយ។
ការគ្រប់គ្រងបរិមាណសារធាតុចិញ្ចឹម
- ជាតិទឹក: ផឹកទឹកប្រហែល ១,៥ លីត្រក្នុងមួយថ្ងៃ។
- សម្រាប់អ្នកជំងឺដំណាក់កាលទី ៣-៤ ដែលនោមតិច, បរិមាណទឹកដែលត្រូវផឹកគឺ បរិមាណទឹកនោមសរុបក្នុងមួយថ្ងៃ បូកនឹង ៥០០ មីលីលីត្រ។
- សូដ្យូម (អំបិល): ត្រូវគ្រប់គ្រងការទទួលទានជាតិអំបិល។ គួរ ជៀសវាងប៊ីចេង (MSG) ក្នុងការចម្អិនអាហារ។
- ជាតិខ្លាញ់ និងស្ករ: កាត់បន្ថយការទទួលទានជាតិខ្លាញ់ និងស្ករ។
ប្រភេទអាហារដែលគួរជៀសវាង
- បន្លែ និងផ្លែឈើ: ជៀសវាងអាហារដែលមាន ប៉ូតាស្យូម និងផូស្វ័រខ្ពស់ ដូចជា ការ៉ុត, ប្រូខូលី, ល្ពៅ, ប៉េងប៉ោះ, ផ្លែស្រកានាគ, ផ្លែល្ហុង និង ទឹកក្រូច។
- អាហារមានសារធាតុ Purines ខ្ពស់: គួរជៀសវាង សរីរាង្គសត្វ, បន្លែមួយចំនួន (ដូចជាកំពូលបន្លែ, ពន្លកឬស្សី, ទំពាំងបារាំង)។
- គ្រឿងស្រវឹង: ត្រូវ ជៀសវាងភេសជ្ជៈមានជាតិអាល់កុលទាំងអស់។
ចំណុចសម្គាល់
ការអនុវត្តតាមរបបអាហារនេះអាចជួយឱ្យអ្នកជំងឺមានសុខភាពល្អប្រសើរ និងការពារតម្រងនោមបានមួយកម្រិត។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីទទួលបានដំបូន្មានបន្ថែម៕