មណ្ឌលសុខភាពខ្ពប បានប្រកាសនាព្រឹក ថ្ងៃទី២២ ខែសីហានេះថា ៖ សូមចូលរួមអបអរសាទររីករាយបងស្រី ណាក់ ស្ត្រីផ្ទៃពោះគ្រប់ខែភៀសសឹក មកពីជាយដែន បានមកសម្រាលកូនប្រុស ដ៏ Cute ទម្ងន់៣៥០០g នាពេលវេលាម៉ោង១និង២នាទីយប់ ជាមួយអ្នកគ្រូពេទ្យឆេង និងអ្នកគ្រូចន្ធា នៅមណ្ឌលសុខភាពខ្ពបសុខភាពល្អ ទាំងម្តាយ និងកូន ។
មណ្ឌលសុខភាពខ្ពប បានបន្តថា ៖ ដោយក្តីអាណិត ស្រលាញ់ ខ្មែរស្រលាញ់ខ្មែរ ចំពោះជនភៀសសឹក រត់គេចពីសង្គ្រាមគ្មានបានយកសម្ភារៈខោអាវ មកតាមខ្លួនទេ ៕