មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ៖ តើរោគសញ្ញានៃជំងឺភ្នែកស្ងួតមានអ្វីខ្លះ?
រោគសញ្ញា ៖
– រកាំភ្នែក
– ក្រហាយក្នុងភ្នែក
– រមាស់ក្នុងភ្នែក
– ចាញ់ពន្លឺថ្ងៃ
– ហៀរទឹកភ្នែក
– រោយភ្នែក
– ស្រវាំងភ្នែក
– ក្នុងករណីស្ងួតខ្លាំង អ្នកអាចមានអការៈ ក្រហមភ្នែក ឬឈឺក្នុងភ្នែកផងដែរ
«ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចការរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះយោបល់ និងពិនិត្យភ្នែក ដើម្បីរករោគវិនិច្ឆ័យកម្រឹតស្ងួតភ្នែក ជាមួយគ្រូពេទ្យ ៕