ចំពោះអ្នកជំងឺទឹកនោមផ្អែម ការគ្រប់គ្រងរបបអាហារ គឺជាកត្តាសំខាន់បំផុតដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗ និងធ្វើឱ្យសុខភាពកាន់តែប្រសើរឡើង ។
អាហារដែលគួរចៀសវាង
អាហារមានជាតិស្ករខ្ពស់: ដូចជា ទឹកក្រូច កាហ្វេទឹកដោះគោ ភេសជ្ជៈផ្អែមគ្រប់ប្រភេទ នំខេក ការ៉េម និងបង្អែមខ្មែរមួយទៀត ។
អាហារកែច្នៃ: ដូចជា សាច់ក្រក សាច់ប្រឡាក់ គុយទាវកញ្ចប់ និងអាហារកំប៉ុង ដែលមានជាតិអំបិល ខ្លាញ់ និងសារធាតុគីមីខ្ពស់ ។
អាហារបំពង: ដូចជា មាន់បំពង ដំឡូងបារាំងបំពង ឬអាហារផ្សេងៗដែលចម្អិនដោយប្រើប្រាស់ខ្លាញ់ច្រើន។
បាយស និងនំប៉័ងស: អាហារទាំងនេះមានជាតិកាបូនអ៉ីដ្រាតខ្ពស់ ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន។ គួរកាត់បន្ថយបរិមាណ។
គន្លឹះសំខាន់ៗបន្ថែម
គ្រប់គ្រងបរិមាណ: សូម្បីតែអាហារល្អ ក៏ត្រូវទទួលទានក្នុងបរិមាណសមរម្យដែរ ។ គួរប្រើវិធីបែងចែកចានអាហារ ៖ ពាក់កណ្តាលចានសម្រាប់បន្លែ, មួយភាគបួនសម្រាប់សាច់ និងមួយភាគបួនទៀតសម្រាប់បាយ ឬអាហារមានជាតិកាបូនអ៊ីដ្រាត ។
ផឹកទឹកធម្មតា: គួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងភេសជ្ជៈផ្អែម។
ពិគ្រោះជាមួយគ្រូពេទ្យ: មុននឹងផ្លាស់ប្តូររបបអាហារ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីទទួលបានដំបូន្មានត្រឹមត្រូវទៅតាមស្ថានភាពសុខភាពរបស់អ្នក។