ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ មិនថាដៃណាទេគឺសុទ្ធតែអាចកាន់បានមាសប្រាក់ទាំងអស់។ ជាពិសេស អ្នកដែលមិនទាន់មានគូស្រករក៏អាចជួបនឹងគូរបស់ខ្លួនផងដែរ។ ដូចនេះ អ្នកនឹងរស់នៅប្រកបដោយសុភមង្គលខ្លាំងតែម្តង។
ឆ្នាំខាល
ឆ្នាំខាល តែងតែមានលាភក្រៅចូលមកធ្វើឲ្យភ្ញាក់ផ្អើរជានិច្ច។ ជាពិសេស ផ្លូវក្នុងការបង្កើតលុយរបស់អ្នកក៏ងាយស្រួលផងដែរ។ ដូចនេះ ឲ្យតែអ្នកចាប់ជាប់ អ្នកនឹងអាចមានមាសប្រាក់កាន់ពេញដៃតែម្តង។
ឆ្នាំរកា
ឆ្នាំរកា មិនថាលាភក្នុង ឬក្រៅនោះទេ គឺរត់មករកអ្នកទាំងអស់។ ជាពិសេស ឲ្យតែការងារធ្លាក់មកលើដៃរបស់ឆ្នាំនេះ នឹងអាចសម្រេចបានផលធំទាំងអស់។ ដូចនេះ ដៃទាំងសងខាងពោរពេញដោយរបស់មានតម្លៃតែម្តង៕