ផ្លែមនមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែវាក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលអាចជួយការពារ និងព្យាបាលជំងឺផ្សេងៗបាន។
១. សម្រាប់ប្រព័ន្ធបេះដូង និងសរសៃឈាម
- ជួយ បំប៉នបេះដូង និងការពារការកកឈាម ដែលជាមូលហេតុនៃការដាច់សរសៃឈាម និងខ្វិន។
២. សម្រាប់សុខភាពស្បែក និងសក់
- មានផ្ទុក វីតាមីន A និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយ បំប៉នស្បែក និង កាត់បន្ថយស្នាមមុន។
- ជួយ បំប៉នសក់ ឱ្យក្រាស់ ខ្មៅ និងមានសុខភាពល្អ ព្រមទាំងការពារសក់ស្កូវមុនអាយុ។
៣. សម្រាប់សុខភាពទូទៅ
- ជួយ បំបាត់ការស្រេកទឹក និងសម្រួលបំពង់ក។
- មានផ្ទុក វីតាមីន C ខ្ពស់ ដែលជួយការពារ ជំងឺផ្តាសាយ, អាលែហ្ស៊ី និងជំងឺសួត។
- ជួយ បំបាត់ការទល់លាមក ព្រោះវាជាថ្នាំបន្សាបស្រាល។
- ជួយ បំបាត់ភាពតានតឹង និងសម្រួលប្រព័ន្ធប្រសាទ។
- ជួយ បំប៉នភ្នែក និងការពារជំងឺភ្នែកឡើងបាយ។
៤. សម្រាប់ការព្យាបាលជំងឺផ្សេងៗ
- កាត់បន្ថយ ជាតិស្ករក្នុងឈាម ស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
- ជួយ បំបាត់ការរលាកសន្លាក់ ប្រសិនបើយកផ្លែមនទៅស្ងោរ។
- មានផ្ទុក អាស៊ីតហ្វូលិក ដែលជួយការពារជំងឺពីកំណើតចំពោះទារកក្នុងផ្ទៃ និងកាត់បន្ថយហានិភ័យនៃភាពស្លេកស្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។
- មានផ្ទុក វីតាមីន B6 ដែលជួយបំប៉នឈាម ថ្លើម និងតម្រងនោម។
ចំណាំ: ផ្លែមនមានអត្ថប្រយោជន៍ច្រើនមែន ប៉ុន្តែអ្នកគួរតែទទួលទានក្នុងកម្រិតសមរម្យ។ ប្រសិនបើអ្នកមានជំងឺប្រចាំកាយ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន៕