​នេះ​គឺជា​ទិដ្ឋភាព​ដ៏​មិនគួរ​ឱ្យ​ជឿ ដែល​បង្កង​ប៉ា​កមួយ​ក្បាល​ក្នុងប្រទេស​ចិន​សុខចិត្ត​លះបង់​ដង្កៀប​របស់​វា​ម្ខាង ខណៈ​ព្យាយាម​សង្គ្រោះ​ខ្លួន​វាពី​ឆ្នាំង​ស៊ុប​មរណៈ​កំពុងពុះ​ហុយៗ​។​

​សេចក្ដីក្លាហាន​របស់​វា ត្រូវបាន​មនុស្ស​ថត​បាន និង​បង្ហោះ​ល្បី​ពេញ​បណ្ដាញ​សង្គម​ចិន​។ វីដេអូ​នោះ​ត្រូវបាន​ថត​ដោយ​អ្នកលេង​បណ្តាញ​សង្គម​ចិន​វៃ​ប៉ាវ ឈ្មោះ ជីវ​កឺ ដោយ​បង្ហាញ​ខ្លួនគេ​កំពុង​កុម្ម៉ង់​ស៊ុប​បង្កង​ប៉ាក​មួយ​ឆ្នាំង​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុងប្រទេស​ចិន​។​

​ក្នុង​វីដេអូ យើង​អាច​ឃើញ​បង្កង​កំពុង​ព្យាយាម​វារ​ចេញពី​ឆ្នាំង​ស៊ុប​កំពុងពុះ​នោះ ដោយ​ប្រើ​ដង្កៀប​ស្ដាំ​របស់​វា​កាត់ផ្ដាច់​ដង្កៀប​ខាងឆ្វេង ដើម្បី​រួចផុត​ពី​សេចក្ដីស្លាប់​។​

​ហើយដោយ​ក្ដី​អាណិតអាសូរ ឃើញ​វា​ចង់​រស់រានមានជីវិត ជីវ​កឺ​ក៏បាន​យក​វា​ទៅផ្ទះ​ចិញ្ចឹម​ដូចជា​សត្វ​ចិញ្ចឹម​ផ្សេងទៀត​ដែរ​។ ដោយឡែក ប្រភេទ​សត្វ​នេះ នៅពេល​វា​កាត់​ដង្កៀប​របស់​វា​ហើយ ដ​ង្ក្រៀ​ប​ថ្មី​នៅតែ​អាច​លូតលាស់​ឡើងវិញ​បាន​ដដែល​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង