ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តអំណត់ ថែមទាំងមានការប្រឹងប្រែងខ្លាំងណាស់។ ជាពិសេស ក៏មានទំនួលខុសត្រូវខ្ពស់ដែរ។ ជាហេតុដែលធ្វើឲ្យគ្រួសាររបស់គេអាចមានលុយធំចាយគ្រប់ជំនាន់តែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ជាបុគ្គលដែលឯករាជ្យខ្ពស់ ថែមទាំងមានមហិច្ឆិតាខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យគេអាចជោគជ័យបានច្រើនក្នុងមុខរបរ និងការងារ។ ដូចនេះ មិនថាស្ថិតក្នុងជំនាន់ណាទេ គឺអាចក្លាយជាអ្នកមានទាំងអស់។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា មានខួរក្បាលឆ្លាត ថែមទាំងពូកែក្នុងការសម្រេចចិត្ត។ ជាពិសេស ខួរក្បាលគឺបង្វិលបានលឿនណាស់ ដោយអាចដោះស្រាយបានគ្រប់បញ្ហា។ ដូចនេះ នរណាជាសមាជិកផ្ទះរបស់គេនឹងមានលុយចាយជានិច្ច មិនចេះខ្វះឡើយ៕