ក្មេងតូចអាយុ៣ខែ មកពីព្រៃវែង មានជំងឺរីកខ្សោយបេះដូង និងកំពិតសួតឆ្វេងយ៉ាងធ្ងន់ធ្ងរ ដោយសារសរសៃឈាមកូរ៉ូណែរចិញ្ចឹមបេះដូងឆ្វេងដុះចេញពីសរសៃឈាមសួតខុសធម្មតាពីកំណើត ។ នេះបើយោងតាមផេក Dr. Beat Richner បានផ្សាយនាថ្ងៃទី១៣ ខែសីហានេះ ។
ក្មេងតូចខខាងលើនេះត្រូវការវះកាត់ដកយកសរសៃបេះដូងមិនប្រក្រតីទំហំ២មមនេះ មកដាំឲ្យនៅចំសរសៃឈាមក្រហមឲ្យបានធម្មតាវិញ ដើម្បីចិញ្ចឹមបេះដូង ។
ក្រោយការវះកាត់យ៉ាងលំបាក និងយ៉ាងម៉ត់ចត់ ក្រុមគ្រូពេទ្យឯកទេសវះបេះដូង បានវះកាត់តសរសៃឈាមបេះដូងនោះបានដោយជោគជ័យ (switch operation) ។
សូមអរគុណ និងកោតសរសើរក្រុមគ្រូពេទ្យដ៏ជំនាញកម្ពុជាយើង ដែលបានជួយសង្គ្រោះបេះដូងទារកម្នាក់នេះ និងបានផ្តល់ជីវិតថ្មីដល់គាត់ ៕