ជំងឺមហារីកពោះវៀនធំ និងរន្ធគូថ គឺជាជំងឺដ៏គ្រោះថ្នាក់មួយ ប៉ុន្តែយើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺនេះបានតាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ និងការញ៉ាំអាហារ។
- កាត់បន្ថយអាហារមិនល្អ: គួរកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា សាច់ដុត និងអាហាររហ័ស។ ជៀសវាងអាហារចៀន ជាពិសេសអាហារដែលចៀនដោយប្រើប្រេងដដែលៗ។
- កាត់បន្ថយសាច់កែច្នៃ: គួរកាត់បន្ថយការបរិភោគ សាច់ក្រក សាច់ហាលថ្ងៃ និងសាច់កែច្នៃ ផ្សេងៗទៀត។
- បង្កើនការញ៉ាំជាតិសរសៃ: ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអង្ករសំរូប។ ជាតិសរសៃជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ។
- ឈប់ជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង: ការជក់បារី និងការផឹកគ្រឿងស្រវឹងគឺជាកត្តាហានិភ័យដ៏សំខាន់នៃជំងឺមហារីក។
- គ្រប់គ្រងទម្ងន់: រក្សាទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតធម្មតា។
- ធ្វើលំហាត់ប្រាណ: ហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ។
ការអនុវត្តតាមគន្លឹះទាំងនេះអាចជួយអ្នកកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថបានយ៉ាងមានប្រសិទ្ធភាព៕