ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមហារីកមួយប្រភេទដែលកើតឡើងញឹកញាប់ ជាពិសេសចំពោះមនុស្សដែលមាន អាយុលើសពី ៥០ ឆ្នាំ។ ជំងឺនេះបង្កឡើងដោយការលូតលាស់ខុសប្រក្រតីនៃកោសិកានៅក្នុងពោះវៀនធំ។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាមានកត្តាជាច្រើនដែលរួមចំណែកដល់ការកើតជំងឺមហារីកពោះវៀនធំ រួមមាន៖
- ការបរិភោគសាច់ច្រើនហួសហេតុ
- អាយុលើសពី ៥០ ឆ្នាំ (ជាកត្តាហានិភ័យចម្បង)
- ការផឹកស្រាច្រើន
- ការជក់បារី
- ការប្រែប្រួលនៃហ្សែន (Mutations)
គួរកត់សម្គាល់ថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីការប្រែប្រួលនៃហ្សែន អាចចម្លងទៅកាន់សមាជិកជំនាន់ក្រោយបាន ដែលធ្វើឱ្យជំងឺនេះក្លាយជាជំងឺតំណពូជ។
ប្រសិនបើអ្នកមានកត្តាហានិភ័យណាមួយខាងលើ ឬមានការព្រួយបារម្ភអំពីជំងឺនេះ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងប្រឹក្សាយោបល់ទាន់ពេលវេលា៕