ការស្ទះសរសៃឈាមខួរក្បាលគឺជាស្ថានភាពសង្គ្រោះបន្ទាន់ដែលត្រូវការការព្យាបាលភ្លាមៗ។ ការស្គាល់រោគសញ្ញាដំបូងអាចជួយសង្គ្រោះជីវិតអ្នកបាន។
- ស្ពឹក ឬខ្សោយ: អ្នកអាចមានអារម្មណ៍ ស្ពឹក ឬខ្សោយភ្លាមៗ នៅលើផ្ទៃមុខ ដៃ ឬជើង នៅម្ខាងនៃដងខ្លួន។
- បញ្ហាការនិយាយ: ការនិយាយអាច អ្អូសអធអាក់ ឬ ពិបាកនិយាយ។ មាត់អាចកោង ឬស្រក់ទឹកមាត់។
- ឈឺក្បាល ឬវិលមុខ: មានអាការៈ ឈឺក្បាលខ្លាំង ឬ វិលមុខ ភ្លាមៗ។
- បញ្ហាភ្នែក: ការមើលឃើញអាច ព្រិលៗ មើលឃើញ ពីរ ឬ បាត់បង់ការមើលឃើញម្ខាង ភ្លាមៗ។
- ពិបាកតុល្យភាព: មានអារម្មណ៍ ញ័រ ឬ ពិបាកក្នុងការរក្សាលំនឹង ពេលដើរ។
សំខាន់: រោគសញ្ញាទាំងនេះអាចកើតឡើងតែមួយភ្លែតហើយបាត់ទៅវិញ ប៉ុន្តែវាជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរ។ ប្រសិនបើអ្នកជួបប្រទះនូវសញ្ញាណាមួយខាងលើ សូម្បីតែម្តងក៏ដោយ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ ការព្យាបាលយឺតយ៉ាវអាចបណ្តាលឱ្យមានពិការភាព ឬគ្រោះថ្នាក់ដល់អាយុជីវិត៕