ជំងឺមហារីកបំពង់អាហារជាជំងឺធ្ងន់ធ្ងរមួយ។ ការស្គាល់រោគសញ្ញាដំបូងអាចជួយឱ្យអ្នកទៅពិនិត្យនិងព្យាបាលទាន់ពេលវេលា។
- ពិបាកលេប: ជាសញ្ញាទូទៅបំផុត។ អ្នកអាចមានអារម្មណ៍ តឹងនៅទ្រូង ឬបំពង់ក។ បញ្ហានេះចាប់ផ្តើមពីការញ៉ាំអាហាររឹង រហូតដល់អាហារទន់ អាហាររាវ ហើយនៅទីបំផុតពិបាកលេបទឹក។
- ឈឺចាប់ពេលលេប: អ្នកអាចមានអារម្មណ៍ឈឺចាប់នៅពេលលេបអាហារ ដែលអាចរាលដាលទៅដល់ខ្នង។
- ស្អក និងក្អករ៉ាំរ៉ៃ: មានសភាព ស្អក និងក្អករ៉ាំរ៉ៃ ដែលមិនបាត់ទៅវិញ។
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ: ការស្រកទម្ងន់ខុសប្រក្រតីដែលមិនបានមកពីការតមអាហារ។
- ស្លេកស្លាំង ឬក្អួតឈាម: មានភាពស្លេកស្លាំង, ក្អួតមានលាយឈាម, ឬមានលាមកខ្មៅ។
ចំណុចសម្គាល់
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់៕