ភាគច្រើន ការក្អួត និងរាករូសនឹងស្រួលបួលវិញដោយខ្លួនឯងក្នុងរយៈពេលពីរថ្ងៃដោយមិនបាច់ព្យាបាលអ្វីក៏បានដែរ។ ការព្យាបាលដោយខ្លួនឯង និងការប្រើប្រាស់ថ្នាំអាចបំបាត់រោគសញ្ញា និងចៀសវាងការខ្សោះជាតិទឹកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាមធ្យោបាយខ្លះៗដែលអ្នកអាចព្យាបាលការក្អួត និងរាករូសនៅផ្ទះដោយខ្លួនឯងបានដើម្បីកុំឲ្យមានការខ្សោះជាតិទឹក៖

  • សម្រាកគ្រប់គ្រាន់
  • ចៀសវាងភាពស្រ្តេស
  • ញ៉ាំទឹកធម្មតាឲ្យច្រើន
  • ចូរចៀសវាងអាហារណាដែលមានជាតិខ្លាញ់ច្រើន ហិរ ឬផ្អែមខ្ពស់
  • ចៀសវាងការញ៉ាំអាហារធ្វើពីទឹកដោះគោ
  • ចៀសវាងជាតិកាហ្វេអ៊ីន
  • ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹកជាញឹកញាប់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខាងក្រោមនេះគឺជាវិធីដែលអ្នកគួរធ្វើចំពោះទារក និងកុមារទើបចេះដើរតេសតាស៖

  • ចូរឲ្យកូនបៅញឹកញាប់បន្តិចបើសិនជាចាំបាច់
  • ចូរឲ្យកូនញ៉ាំទឹកនៅចន្លោះពេលបៅ ឬញ៉ាំអាហារបន្ថែំក្រៅ
  • ចូរឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រ

ពេលដែលគួរទៅជួបពេទ្យ

ពេលខ្លះ ការព្យាបាលដោយថ្នាំប្រហែលជាត្រូវធញវើលើករណីរាករូស និងក្អួតដែរ។ អ្នកគួរតែយកកូនទៅជួបពេទ្យបើសិនជា៖

  • គេអាយុក្រោម ១២ខែ និងបង្ហាញអាការៈខ្សោះជាតិទឹក
  • រាករូសច្រើនជាង ៧ថ្ងៃ ឬកំពុងតែក្អួតច្រើនជាងពីរថ្ងៃ
  • មិនអាចញ៉ាំទឹកបាន
  • អាយុក្រោម ៣ខែ ហើយមានកម្តៅ ៣៨អង្សារ
  • អាយុ ៣ ទៅ ៦ខែមានកម្តៅ ៣៩អង្សារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង