ការញ៉ាំអាហារដើម្បីចិញ្ចឹមរាងកាយអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំបាន។ បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបង្ការការកើតជំងឺផ្តាសាយ រឿងដំបូងដែលអ្នកគួរតែធ្វើគឺអាហារដែលអ្នកគួរទិញដើម្បីទទួលទានប្រចាំថ្ងៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ៖
ផ្លែឈើជូរៗ
ផ្លែឈើជូរៗជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំកាន់ទែខ្លាំង តាមរយៈការបង្កើនចំនួនកោសិកាគ្រាប់ឈាមស សម្រាប់ប្រឆាំងការបង្ករោគ។ ផ្លែឈើដែលគេពេញនិយមជាងគេងមានដូចជា ក្រូច ក្រូចឆ្មា ទំពាំងបាយជូរជាដើម។ ផ្លែឈើនេះមានវីតាមីន C ខ្ពស់ សម្រាប់ការពារសុខភាពឲ្យនៅល្អ។
ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកពណ៌ក្រហមមានវីតាមីន C ច្រើនជាងផ្លែឈើជូរៗពីរដងឯណោះ។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene ដែរ។ ដែលវាសុទ្ធសឹងតែល្អចំពោះស្បែក និងភ្នែក។
ប្រូខូលី
ប្រូខូលីមានវីតាមីន A, C និង E ព្រមទាំងអង់ទីអុកស៊ីដង់ផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយទើបវាជាអាហារដែលផ្តល់សុខភាពល្អបំផុត។
ខ្ទឹមស
ខ្ទឹមសត្រូវបានគេរកឃើញថាជាគ្រឿងផ្សំធ្វើម្ហូបភាគច្រើននៅលើពិភពលោកយើងនេះ។ ខ្ទឹមសក៏ប្រហែលជាជួយបញ្ចុះសមញពាធឈាម និងបន្ថយការរឹងក្រិនរបស់សរសៃឈាមអាក់ទេទៀត។ ខ្ទឹមសក៏មានឥទ្ធីពលបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានដែរ។
ខ្ញី
ខ្ញីគឺជាគ្រឿងផ្សំមួយទៀតដែលអាចជួយអ្នកបានក្រោយពីមានជំងឺ។ វានឹងទៅជួយបន្ថយការរលាក ដែលអាចបន្ថយការឈឺបំពង់ក និងជំងឺនៃការរលាកផ្សេងៗទៀតបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ពៃស្ពីណាច
ស្ពៃប្រភេទនេះសម្បូរវីតាមីន C ណាស់ ហើយវាក៏មានអង់ទីអូកស៊ីដង់ និង Beta-carotene មួយចំនួន ដែលអាចបង្កើនសមត្ថភាពរាងកាយក្នុងការប្រឆាំងការបង្ករោគបានដែរ។
យ៉ាអួ
យ៉ាអួប្រហែលជាជួយភ្ញោចដល់ប្រព័ន្ធភាពស៊ាំដើម្បីជួយប្រឆាំងនឹងជំងឺបានជាច្រើនបាន។ យ៉ាអួក៏អាចជាប្រភពដ៏ល្អមួយនៃវីតាមីន D ដែរ ដូច្នេះវានឹងជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនរាងកាយក្នុងការប្រឆាំងជំងឺ។
ផ្លែអាលម៉ុន
នៅពេលនិយាយដល់ការបង្ការ និងប្រឆាំងជំងឺផ្តាសាយ វីតាមីន E គឺជាអ្វីដែលអាចជួយបាន តាមរយៈបង្កើនសុខភាពប្រព័ន្ធភាពស៊ាំ។ សំណាងដែរ វីតាមីននេះមានច្រើនក្នុងផ្លែអាលម៉ុន៕