វាគឺជារឿងធម្មតាទេដែលមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែបើសិនជាការអស់កម្លាំងនេះមិនបាត់ទេក្រោយពីគេងលក់ស្រួលពេញមួយយប់ហើយ វាអាចមានមូលហេតុនៃបញ្ហាសុខភាពណាមួយក្នុងខ្លួនដែលត្រូវពិចារណាហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការប្រើប្រាស់ថ្នាំ បញ្ហាជំងឺ និងសុខភាពផ្លូវចិត្តអាចធ្វើឲ្យមានអារម្មណ៍អស់កម្លាំង ឬនឿយហត់ជាញឹកញាប់បាន។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗក្នុងការទប់ស្កាត់ការអស់កម្លាំងនេះ៖
- ចូរធ្វើកំណត់ត្រាប្រចាំថ្ងៃដើម្បីជួយរកមើលមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងនៅពេលថ្ងៃ
- ចូរហាត់ប្រាណជាញឹកញាប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការគេងថ្ងៃយូរជាង ៣០នាទីនៅពេលល្ងាចៗ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកគេងលក់នៅពេលយប់
- ចូរឈប់ជក់បារី
- ចូរស្វែងរកជំនួយ បើសិនជាអ្នកមានអារម្មណ៍ថាគ្រប់គ្រងការអស់កម្លាំងនេះមិនបាន៕