អ្វីៗដែលអ្នកញ៉ាំគឺត្រូវឆ្លងកាត់ផ្លូវក្រពះពោះវៀន។ ការញ៉ាំអាហារផ្តល់សុខភាព ជាពិសេសបន្លែ និងផ្លែឈើច្រើន នឹងជួយថែរក្សាសុខភាពពោះវៀនឲ្យនៅល្អកាន់តែយូរ។ យ៉ាងណាមិញ នៅសហរដ្ឋអាមេរិក មានប្រជាជនប្រមាណ ៧០លាននាក់ គឺមានជំងឺនៃការរំលាយអាហារដូចជា ជំងឺច្រាលអាស៊ីតពីក្រពះ ឬចង្កោមរោគសញ្ញារលាកពោះវៀនជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីមធ្យោបាយផ្សេងៗក្នុងការថែរក្សាពោះវៀនឲ្យកាន់តែមានសុខភាពល្អថែមទៀត៖
- ញ៉ាំអាហារយឺតៗ៖ ចូរទំពារអាហារឲ្យម៉ត់ល្អមុនពេលលេប ដូច្នេះអ្នកនឹងមិនលេបខ្យល់ចូលច្រើន ហើយអាចនឹងអាចដឹងថាខ្លួនឯងញ៉ាំឆាប់ឆ្អែតដែរ
- ចូរញ៉ាំអាហារតិចៗ៖ ចូរញ៉ាំអាហារក្នុងកម្រិតមធ្យមដើម្បីចៀសវាងការញ៉ាំអាហារច្រើនជ្រុល។ ការដែលអាហារផ្ទុកចំណីច្រើនជ្រុល អាចនឹងច្រាលមកខាងលើវិញបាន
- កំណត់ម៉ោងគេងដល់ពោះវៀន៖ ចូរកាត់បន្ថយចំនួនអាហារដែលត្រូវញ៉ាំនៅពេលយប់
- គ្រប់គ្រងស្រ្តេស៖ ចូរសិក្សាអំពីមធ្យោបាយផ្តល់សុខភាពទាំងឡាយណាដែលអាចបន្ថយស្រ្តេស ដូចជា ការប្រើវិធីដកដង្ហើមបន្ធូរអារម្មណ៍ និងហាត់ប្រាណជាដើម។ ស្រ្តេសប្រហែលជាប៉ះពាល់ដល់ការរំលាយអាហារដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ញ៉ាំអាហារឲ្យទៀងពេលរាល់ថ្ងៃ៖ ប្រព័ន្ធរំលាយអាហារអ្នកប្រហែលជាអាចធ្វើការបានយ៉ាងល្អបំផុតនៅពេលអ្នកមានទម្លាប់ញ៉ាំអាហារទៀងពេលជាប្រចាំ៕