ថង់ទឹកប្រមាត់គឺជាសរីរាង្គដែលផ្ទុកទៅដោយរសរំលាយអាហារដែលវាអាចកកកុញចូលគ្នារហូតដល់ក្លាយទៅជាគ្រួសរឹងបាន។ គ្រួសក្នុងថង់ទឹកប្រមាត់មានទំហំខុសៗគ្នាច្រើន ដែលអាចប៉ុនគ្រាប់ខ្សាច់រហូតដល់ប៉ុនគ្រាប់កូនហ្គោល។ គ្រួសក្នុងថង់ទឹកប្រមាត់ខ្លះមានទំហំតូចរហូតដល់ចេញពីខាងក្នុងថង់ទឹកប្រមាត់ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាមានការឈឺចាប់ ឬមិនមានផាសុកភាព ការវះកាត់អាចជារឿងចាំបាច់លើករណីដែលចាំបាច់។ ខាងក្រោមនេះគឺជាអាការៈធ្ងន់ធ្ងរមួយចំនួននៃការមានវត្តមានគ្រួសក្នុងថង់ទឹកប្រមាត់៖
- ឈឺចាប់ភ្លាមៗ និងខ្លាំងៗនៅពោះផ្នែកខាងលើនិងខាងក្រោម ឬចំកណ្តាលពោះក្រោឆ្អឹងជំនី
- ឈឺខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវ
- ឈឺចាប់នៅស្មាខាងស្តាំ
- ចង្អោ ឬក្អួត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លឿងស្បែក និងលឿងនៅផ្នែកសៗរបស់ភ្នែក
- ក្តៅខ្លួនខ្លាំង ហើយគ្រុនទៀត៕