អ្នកដែលមានជំងឺទឹកនោមផ្អែមច្រើនតែមានបញ្ហាប្រអប់ជើង ហើយបើសិនជាធ្ងន់ធ្ងរខ្លាំង អាចតម្រូវឲ្យកាត់ម្រាមជើង ឬប្រអប់ជើងទាំងមូលទៀតផង។ ប៉ុន្តែតាមរយៈការថែទាំសុខភាពប្រអប់ជើងរាល់ថ្ងៃនិងតាមរយៈការយកចិត្តទុកដាក់ជាតិស្ករក្នុងឈាមប្រុងប្រយ័ត្ន ជំងឺនេះអាចបង្ការបញ្ហាខាងលើនេះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រយៈពេលយូរៗទៅ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ និងបន្ថយលំហូរឈាមទៅប្រអប់ជើងបាន។ ដំបៅតិចតួចអាចធ្វើឲ្យរបួសក្រជា និងប្រឈមកាន់តែខ្ពស់នឹងជំងឺ Gangrene បាន។ ខាងក្រោមនេះគឺជារបៀបក្នុងការថែរទាំប្រអប់ជើងឲ្យកាន់តែមានសុខភាពល្អជាងមុន៖
- ពិនិត្យប្រអប់ជើងរាល់ថ្ងៃដើម្បីរកមើលការដាច់ដោច ឬដំបៅនានា
- ចូរលាងសម្អាតប្រអប់ជើងរាល់ថ្ងៃ
- ចូរកាត់តម្រឹមក្រចកជើងឲ្យត្រង់ៗ
- ចូរពាក់ស្បែកជើង និងប្រអប់ជើងជានិច្ច
- ចូរថែរក្សាលំហូរឈាមឲ្យល្អទៅប្រអប់ជើង
- ចូរការពារប្រអប់ជើងពីការប៉ះពាល់នឹងអ្វីដែលក្តៅ និងត្រជាក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាកដថា អ្នកបានឲ្យពេទ្យពិនិត្យប្រអប់ជើងជាទៀងទាត់ហើយ៕