មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ៖ ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ ។
១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ ។
កត្តាជាច្រើន ដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន ៖
– ការបរិភោគសាច់ច្រើន
– អាយុលើសពី៥០ឆ្នាំ
– ផឹកស្រា
– ជក់បារី
– និងការប្រែប្រួលនៃហ្សែន
ជំងឺមហារីកពោះវៀនធំ ដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ ។
វិធីតែមួយគត់ ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំ នៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបាន គឺការឆ្លុះពោះវៀន ។ ដោយសារការប្រឈមមុខខ្ពស់ ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់ ។
បើមិនមានការតាមដានអោយបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)៕