ការអប់រំពិតជាសំខាន់ណាស់សម្រាប់កូនក្មេងគ្រប់រូប ព្រោះវាអាចនាំឱ្យកូនឈានទៅរកភាពល្អ ដូចនេះតើអ្នកគួរតែអប់រំកូនដូចម្តេចពេលដែលគេនៅក្នុងពោះអ្នក? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការស្រលាញ់របស់អ្នកចំពោះកូនគឺជាការអប់រំដ៏ល្អបំផុត អ្នកត្រូវតែប្រើសម្លេងដែលពោលពេញទៅដោយការស្រលាញ់មកនិយាយជាមួយកូន ដើម្បីឱ្យគេស្តាប់លឺសម្លេងអ្នករាល់ថ្ងៃ។
- អ្នកត្រូវតែប្រាកដថាកូនអាចស្តាប់លឺសម្លេងអ្នក ព្រោះកូនចូលចិត្តស្តាប់សម្លេងរបស់ម្តាយណាស់ បើអ្នកមិនសូវនិយាយជាមួយកូនក្នុងផ្ទៃ នោះពេលគេកើតមកគេនឹងមានចរឹតមិនសូវរស់រវើកឡើយ ជាងនេះទៅទៀតអាចក្លាយជាក្មេងឯកកោរទៀតផង។
- ការហាត់ប្រាណក៏ល្អចំពោះកូនក្នុងផ្ទៃដែរ ព្រោះវាអាចធ្វើឱ្យខួរក្បាលកូនឆ្លាតវៃ អាចអប់រំកូនឱ្យក្លាយជាមនុស្សពូកែ។
- ការដើរកំសាន្តក៏ជាការអប់រំដ៏ល្អដែរ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទេ ហើយថែមទាំងល្អចំពោះកូនទៀតផងដោយធ្វើឱ្យគេអាចនៅជិតធម្មជាតិដោយឆ្លងកាត់តាមរយៈម្តាយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)