ការគ្រប់គ្រងរបបអាហារត្រឹមត្រូវមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ ដើម្បីជួយបន្ថយការវិវឌ្ឍនៃជំងឺ។
- អាហារកាបូអ៊ីដ្រាត: គួរទទួលទានមិនលើសពី ៦ ស្លាបព្រាបាយក្នុងមួយថ្ងៃ។ អាហារទាំងនោះរួមមាន អង្ករស មីសួ គុយទាវ និងវើមីសែល។ គួរជៀសវាងអង្ករសំរូប និងនំប៉័ង។
- អាហារប្រូតេអ៊ីន:
- ដំណាក់កាលទី ១-៣: គួរទទួលទានប្រូតេអ៊ីនមិនលើសពី ៧ ស្លាបព្រាបាយក្នុងមួយថ្ងៃ។ អាហារទាំងនោះរួមមាន ស៊ុតស ត្រី សាច់មាន់គ្មានខ្លាញ់ និងសាច់ជ្រូកគ្មានខ្លាញ់។
- ដំណាក់កាលទី ៤-៥: គួរទទួលទានប្រូតេអ៊ីនមិនលើសពី ៥ ស្លាបព្រាបាយក្នុងមួយថ្ងៃ។
- ជាតិទឹក: ផឹកទឹក ១.៥ លីត្រក្នុងមួយថ្ងៃ។ ចំពោះអ្នកជំងឺដំណាក់កាលទី ៣-៤ ដែលនោមតិច គួរផឹកទឹកស្មើនឹងបរិមាណទឹកនោមសរុបបូក ៥០០ មីលីលីត្រ។
- ជៀសវាងបន្លែ និងផ្លែឈើដែលមានជាតិប៉ូតាស្យូម និងផូស្វ័រខ្ពស់: ដូចជាការ៉ុត, ប្រូខូលី, សណ្ដែកបៃតង, ល្ពៅ, ប៉េងប៉ោះ, ផ្លែស្រកានាគ, ផ្លែល្ហុង និងទឹកក្រូច។
- ជៀសវាងអាហារមានជាតិ Purine ខ្ពស់: ដូចជាសរីរាង្គសត្វ (គ្រឿងក្នុង), កំពូលបន្លែ, ពន្លកឫស្សី និងទំពាំងបារាំង។
- កាត់បន្ថយជាតិអំបិល និងសូដ្យូម: គួរគ្រប់គ្រងការទទួលទានជាតិសូដ្យូម និងជៀសវាងការប្រើប្រាស់ប៊ីចេង (MSG) ក្នុងពេលចម្អិនអាហារ។
- ជៀសវាងគ្រឿងស្រវឹង: គួរតែចៀសវាងភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទ។
- កាត់បន្ថយជាតិស្ករ និងខ្លាញ់: គ្រប់គ្រងការទទួលទានអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់។
ការអនុវត្តតាមការណែនាំទាំងនេះ អាចជួយថែរក្សាសុខភាពតម្រងនោមរបស់អ្នកឱ្យបានល្អ។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕