ជំងឺខ្សោយពោះវៀន គឺជាជំងឺមួយដែលកើតមានញឹកញាប់ ប៉ុន្តែរោគសញ្ញារបស់វាអាចធ្វើឲ្យមានការភាន់ច្រឡំជាមួយនឹងជំងឺមួយចំនួនទៀតដែលមានលក្ខណៈធ្ងន់ធ្ងរ។ ដូច្នេះ ការយល់ដឹងពីរោគសញ្ញា និងការស្វែងរកការពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា គឺជារឿងសំខាន់បំផុតសម្រាប់សុខភាព។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
រោគសញ្ញាទូទៅនៃជំងឺខ្សោយពោះវៀន រួមមាន៖
- ការឈឺពោះរ៉ាំរ៉ៃ៖ អ្នកជំងឺអាចមានអាការៈឈឺពោះជាប្រចាំ ឬឈឺរៀបរ៉ាប់រង។
- ចុកឆ្អល់ក្នុងពោះ៖ មានអារម្មណ៍មិនស្រួលខ្លួន ឬចុកណែនៗនៅក្នុងពោះ។
- តឹងណែនក្នុងពោះ៖ ពោះមានសភាពប៉ោង ឬតឹងណែនខុសពីធម្មតា។
- ញ៉ាំឆាប់ឆ្អែត៖ ទទួលទានអាហារបានតិចតួច ក៏មានអារម្មណ៍ថាឆ្អែតលឿន។
ការណែនាំ៖
ដោយសារតែរោគសញ្ញាខាងលើនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺផ្សេងៗមួយចំនួនដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ អ្នកដែលមានរោគសញ្ញាទាំងនេះ គួរតែទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។ ការធ្វើបែបនេះ នឹងអាចជួយធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ ដើម្បីធានាសុខុមាលភាពរយៈពេលវែង។
សូមចូលរួមយល់ដឹងពីបញ្ហាសុខភាពផ្ទាល់ខ្លួន ដើម្បីការពារ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ៕