ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសខ្លួនដោយសារទង្វើថៃឈ្លានពានលើកម្ពុជា បានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
យោងតាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាក្រុមគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្តការព្យាបាល និងប្រឹក្សាផ្នែកផ្លូវចិត្តជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសខ្លួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបជូនថា ក្រសួងសុខាភិបាលបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមពិសេសរបស់អង្គការសុខភាពពិភពលោក សម្រាប់សុខភាពផ្លូវចិត្ត ដើម្បីកសាង និងពង្រឹងការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ជាមួយគ្នានោះ អង្គការសុខភាពពិភពលោក បានលើកឡើងថា សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ៕