ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យកូនកើតមហារីកយ៉ាងងាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មីកំប៉ុង ជាអាហារដែលអ្នកមិនគួរឲ្យកូនញ៉ាំទេ បើចៀសបាន គឺចៀសទៅ ព្រោះមីជាអាហារដែលពិបាករំលាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ ពោះវៀនជាខ្លាំង។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមអ្នកផងដែរ។
- ចំណែកHot dog និងសាច់ក្រកក៏អ្នកមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះសារធាតុដែលមានក្នុងនោះអាចធ្វើឲ្យកូនកើតមហារីកយ៉ាងងាយ។
- នំកញ្ចប់ ឬនំធុង ក៏អ្នកមិនអាចឲ្យកូនញ៉ាំច្រើនដែរ ព្រោះក្រោយពេលដែលបរិភោគច្រើនរួច កោសិកាមហារីកនឹងអាចរីកដុះដាល់ក្នុងរាងកាយ ដោយធ្វើឲ្យកូនងាយប្រឈមមុខនឹងជំងឺមហារីកជាខ្លាំង។
- ការ៉េមជារបស់ដែលកូនចូលចិត្តញ៉ាំបំផុត ហើយក៏ជារបស់ដែលងាយធ្វើឲ្យកូនកើតមហារីកដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការទិញឲ្យកូនញ៉ាំ ទើបមិននាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកូន។
- នំដំឡូងកញ្ចប់ក៏អ្នកមិនគួរឲ្យគេបរិភោគច្រើនដែរ ព្រោះសារធាតុដែលមានក្នុងនោះ អាចជាឃាតករដែលអាចបំផ្លាញជីវិតរបស់កូនដោយសំងាត់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលយកឲ្យកូនញ៉ាំ។
- ចាហួយស្វិតក៏មានផ្ទុកសារធាតុមិនល្អក្នុងនោះដែរ។ បើកូនពិសារច្រើន នោះនឹងបង្អាក់មិនឲ្យរាងកាយកូនអាចស្រូបយកកាលស្យូមបានគ្រប់គ្រាន់ឡើយ ថែមទាំងអាចធ្វើឲ្យកូនងាយកើតជំងឺប្រតិកម្មទៀតផង។
- តែគុជក៏មិនគួរឲ្យកូនញ៉ាំដែរ បើអ្នកមិនចង់ឲ្យកូនកើតមហារីក។ ដូចនេះ អាហារទាំងនេះ អ្នកមិនគួរឲ្យកូនញ៉ាំឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គេយ៉ាងងាយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)