កោសិកាឈាមសដើរតួនាទីសំខាន់ណាស់ក្នុងការការពាររាងកាយពីការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ការរក្សាចំនួនកោសិកាឈាមសឲ្យនៅធម្មតា គឺជាកត្តាចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំដ៏រឹងមាំអាចជួយឱ្យសុខភាពរឹងមាំធន់ជំងឺទៀតផង។ ខាងក្រោមនេះជាវិធីសាស្ត្រទាំង ៦ ដែលអាចជួយបង្កើនកោសិកាឈាមសរបស់អ្នក៖
១. ទទួលទានអាហារសម្បូរវីតាមីន C
វីតាមីន C ជួយបង្កើនការផលិតកោសិកាឈាមស។ អ្នកអាចរកវីតាមីន C បានពីផ្លែឈើដូចជា ក្រូច ក្រូចឆ្មារ គីវី ត្របែក និងបន្លែដូចជា ផ្កាខាត់ណាខៀវ និង ម្ទេសប្លោក។
២. ញ៉ាំអាហារសម្បូរប្រូតេអ៊ីន
ប្រូតេអ៊ីនគឺជាសារធាតុសំខាន់សម្រាប់ការកសាងកោសិកាឈាមស។ អ្នកអាចទទួលទានសាច់គ្មានខ្លាញ់ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ និង សណ្តែក។
៣. បន្ថែមអាហារមានជាតិស័ង្កសី
ស័ង្កសីដើរតួនាទីសំខាន់ក្នុងការផលិតកោសិកាឈាមស និងជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ អ្នកអាចរកស័ង្កសីបានពី សាច់គោ គ្រាប់ល្ពៅ និង គ្រាប់ស្វាយចន្ទី។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងកាត់បន្ថយចំនួនកោសិកាឈាមស។ ដូច្នេះ គួរគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
៥. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណកម្រិតមធ្យម ដូចជាការដើរលឿន ឬជិះកង់ អាចជួយជំរុញការផលិតកោសិកាឈាមស និងធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
៦. គ្រប់គ្រងភាពតានតឹង
ភាពតានតឹងខ្លាំងអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។ អ្នកអាចគ្រប់គ្រងភាពតានតឹងដោយការធ្វើសមាធិ យូហ្គា ឬធ្វើសកម្មភាពផ្សេងៗដែលអ្នកចូលចិត្ត។
ចំណុចសម្គាល់
ការអនុវត្តវិធីសាស្ត្រទាំងនេះជាប្រចាំថ្ងៃ នឹងជួយឲ្យអ្នកមានសុខភាពល្អ និងការពាររាងកាយពីជំងឺផ្សេងៗ។ តើអ្នកធ្លាប់សាកល្បងវិធីទាំងនេះហើយឬនៅ?