ត្រសក់ស្រូវទុំ គឺជាផ្លែឈើដ៏មានឱជារសផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ។ ក្រៅពីរសជាតិឆ្ងាញ់ ត្រសក់ស្រូវទុំក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដូចខាងក្រោម៖
–ជួយដល់សុខភាពភ្នែក: ត្រសក់ស្រូវទុំមានផ្ទុកនូវសារធាតុ beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidant) និងជាប្រភពនៃវីតាមីន A។ សារធាតុទាំងនេះមានតួនាទីសំខាន់ក្នុងការជួយឲ្យភ្នែកមានសុខភាពល្អ និងការពារពីជំងឺទាក់ទងនឹងភ្នែកនៅពេលចាស់ទៅ។
–ពង្រឹងប្រព័ន្ធភាពស៊ាំ: ត្រសក់ស្រូវសម្បូរទៅដោយ វីតាមីន C ដែលជួយជំរុញការផលិតកោសិកាឈាមស (White Blood Cells) ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ ដែលជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។
–ជំនួយដល់បេះដូង: ជាតិសរសៃ (fiber) និងប៉ូតាស្យូម (potassium) នៅក្នុងត្រសក់ស្រូវជួយរក្សាលំនឹងសម្ពាធឈាម និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
–ផ្តល់ជាតិទឹកដល់រាងកាយ: ដោយសារត្រសក់ស្រូវមានផ្ទុកទឹកប្រហែល ៩០% វាជួយរក្សាតុល្យភាពជាតិទឹក និងផ្តល់ភាពស្រស់ស្រាយដល់រាងកាយ ជាពិសេសក្នុងរដូវក្ដៅ។ លើសពីនេះ វាផ្ទុកសារធាតុអេឡិចត្រូូលីត (electrolytes) ដែលជួយដល់តុល្យភាពជាតិរាវក្នុងខ្លួន។
–ជួយឲ្យស្បែកស្រស់ស្អាត: វីតាមីន C នៅក្នុងត្រសក់ស្រូវជួយជំរុញការផលិតខូឡាជេន (collagen) ដែលជាប្រូតេអ៊ីនសំខាន់សម្រាប់រក្សារចនាសម្ព័ន្ធស្បែក ជួយឲ្យស្បែកតឹងណែន និងកាត់បន្ថយភាពចាស់មុនអាយុ។
–ជួយដល់សុខភាពឆ្អឹង: ត្រសក់ស្រូវមានផ្ទុកនូវវីតាមីន K, folate និងម៉ាញ៉េស្យូម ដែលជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ថែរក្សា និងពង្រឹងសុខភាពឆ្អឹងឲ្យរឹងមាំ។
ការទទួលទានត្រសក់ស្រូវទុំអាចជាជម្រើសដ៏ល្អមួយសម្រាប់បន្ថែមសារធាតុចិញ្ចឹមទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។