សម្រាប់អ្នកមានជំងឺលើសឈាម ការជ្រើសរើសរបបអាហារត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសម្ពាធឈាម និងការពារផលវិបាកសុខភាពផ្សេងៗ ។
របបអាហារដ៏ពេញនិយមមួយដែលត្រូវបានណែនាំដោយអ្នកជំនាញគឺ របបអាហារ DASH (Dietary Approaches to Stop Hypertension)។ គន្លឹះសំខាន់នៃរបបអាហារនេះ គឺការកាត់បន្ថយជាតិសូដ្យូម (អំបិល) និងបង្កើនការទទួលទានអាហារសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។
ខាងក្រោមនេះជាអាហារដែលអ្នកគួរទទួលទាន
អាហារដែលគួរទទួលទាន
–ផ្លែឈើ និងបន្លែ ៖ ទទួលទានផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន ព្រោះវាសម្បូរទៅដោយជាតិសរសៃ វីតាមីន និងជាតិប៉ូតាស្យូម ដែលជួយកាត់បន្ថយសម្ពាធឈាម ។ ឧទាហរណ៍៖ ចេក ផ្លែក្រូច បន្លែស្លឹកបៃតង (ស្ពៃខ្មៅ) ដំឡូងបារាំង ស្ពៃក្តោប។
–គ្រាប់ធញ្ញជាតិទាំងមូល (Whole Grains)៖ ដូចជា អង្ករសម្រូប នំប៉័ងគ្រាប់ធញ្ញជាតិ និងបបរដែលមិនកិនម៉ត់ ។ អាហារទាំងនេះសម្បូរជាតិសរសៃល្អសម្រាប់បេះដូង ។
–ផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប (Low-fat Dairy)៖ ដូចជា ទឹកដោះគោជូរ ទឹកដោះគោ និងឈីសដែលមានជាតិខ្លាញ់ទាប។ អាហារទាំងនេះសម្បូរជាតិកាល់ស្យូម និងប្រូតេអ៊ីន។
–ត្រី និងសាច់គ្មានខ្លាញ់៖ ជ្រើសរើសសាច់ត្រីដែលមានជាតិអូមេហ្គា ៣ ខ្ពស់ ដូចជា ត្រីសាល់ម៉ុន ត្រីធូណា និងសាច់មាន់គ្មានស្បែក។ គួរចម្អិនដោយវិធីដុត ចំហុយ ឬអាំង ជាជាងបំពង។
–គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ៖ ដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និងសណ្តែក។ អាហារទាំងនេះមានជាតិខ្លាញ់ល្អ និងម៉ាញ៉េស្យូម។
–ប្រេងដែលមានជាតិខ្លាញ់មិនឆ្អែត (Unsaturated Fats)៖ ដូចជា ប្រេងអូលីវ និងប្រេងសណ្តែកសៀង។